នុយអប់សាច់ប្រហុកត្រី ប្រើសម្រាប់ស្ទូចប្រភេទត្រី រំអិល និងភាគច្រើន មានធ្មុង។ ត្រីប្រភេទនេះភាគច្រើនវាចូលចិត្តស៊ីអាហារ ដូចត្រីស្អុយ (ត្រីងាប់ហើមស្អុយ ឬប្រហុក)។ នុយសន្ទូចប្រភេទនេះ មានក្លិនស្អុយ ដែលជាភាពទាក់ទាញបំផុតសម្រាប់ត្រី ដូចជា ឆ្លាំង កញ្ចុះ ពោ ប្រា ខ្ចា... និងប្រភេទត្រីមួយចំនួនទៀត។ នុយនេះមានលក្ខណៈស្អុយខ្លាំង ដែលអាចប្រលាក់ជាប់ដៃ ពិបាកក្នុងការសម្អាត អ្នកស្ទូចគួរគប្បីប្រើស្រោមដៃ ក្នុងការប៉ះពាល់នុយប្រភេទនេះ។
នុយអប់សាច់ត្រី ត្រូវបានធ្វើឡើងពីត្រីស្រការ(ភាគច្រើន) ដូចជាត្រីរៀល ត្រីក្រុះ....
ថ្ងៃសុក្រ ២១-មិថុនា-២០២៤ ០១:០៦ ល្ងាច / លោក សៀ វិចិត្រ / ២៥៤